ខ្សែប្រយុទ្ធក្លិបតោខៀវ កីឡាករ Tammy Abraham បានចូលរួមអាជីព ជាមួយ Aston Villa លេងលក្ខណៈខ្ចីជើង រហូតដល់បញ្ចប់រដូវកាលនេះ ។
តារាបាល់ទាត់វ័យ ២០ឆ្នាំរូបនេះ បានផ្លាស់ពីក្លិបការពារជើងឯក ហើយក៏ត្រូវបានក្លិប Bordeaux បានល្បួងទៅលេងនៅលីគកំពូលបារាំង ដូចគ្នា។
Tammy Abraham បានប្រាប់គេហទំព័រក្លិប Aston ថា ខ្ញុំពិតជាសប្បាយរីករាយ ជាមួយក្លិបថ្មី ហើយ Aston Villa ជាក្លិបធំមួយ ក្នុងក្របខណ្ឌ Premier League ខ្ញុំនៅទីនេះគឺជួយពួកគេ។
កីឡាករប្រយុទ្ធវ័យក្មេងរូបនេះបានបន្តថា ខ្ញុំនៅទីនេះ ដើម្បីអាជីពខ្ញុំ ខ្ញុំត្រូវការប្រកួត ហើយនេះជាកន្លែងដ៏អស្ចារ្យសម្រាប់ខ្ញុំ ដើម្បីបង្ហាញពី ភាពវៃឆ្លាតរបស់ខ្ញុំ ខ្ញុំមិនអាចទន្ទឹងរងចាំការចាប់ផ្តើម។
Abraham បានបង្ហាញខ្លួនលេង ៤១ ប្រកួតរកបាន ២៣ គ្រាប់ កាលពីលេងលក្ខណៈខ្ចីជើងនៅ Bristol City ក្នុងឆ្នាំ 2016/17 ៕