PSG ទិញបានកីឡាករ​ពីរ បញ្ចេញពីរ

0

Paris St-Germain បានចុះហត្ថលេខា​ជាផ្លូវការ​ជាមួយ Stoke យកកីឡាករស្លាបប្រយុទ្ធ Eric Maxim Choupo-Moting និង ការពារខាងឆ្វេងពី Bayern Munich ក្នុងតម្លៃ 13.5 លានផោន​។​
តារាបាល់ទាត់កាម៉ារ៉ូន Choupo-Moting អាយុ ២៩ឆ្នាំ រកគ្រាប់បាល់បាន ៥គ្រាប់ក្នុងចំណោម ៣២ ប្រកួត ជាមួយ Stoke ។​
Choupo-Moting បានកុងត្រា​ជាមួយ PSG រយៈពេល ២ឆ្នាំ ហើយ Juan Bernat សម្រេចកុងត្រារយៈពេល ៣ឆ្នាំ ។​

ទោះបីជាយ៉ាងនេះក្តី ក្លិប PSG ក៏បានបញ្ចេញកីឡាករអ្នកចាំទី​១រូប គឺ Kevin Trapp អាយុ ២៨ឆ្នាំ ឲ្យលេងលក្ខណៈខ្ចីជើង​ជាមួយក្លិប Eintracht Frankfurt នៅរដូវកាលនេះ។ ក្រៅពីនេះ​នៅបញ្ចេញកីឡាករ​បម្រើ​មួយរូបទៀត​វ័យ ២២ ឆ្នាំ គឺ Giovani lo Celso ទៅកាន់ទឹកដី Real Betis របស់អេស្ប៉ាញ​លេងលក្ខណៈខ្ចីជើងដូចគ្នា​៕