បីប្រកួតបើករដូវកាលឆ្នាំ 2018/19 ជាពិសេសការប្រកួតចុងក្រោយនារាត្រី យប់មិញក្នុងទឹកដីខ្លួន លោក Mourinho ធ្វើមិនបាន សម្រេចទាល់តែសោះ បណ្តោយឲ្យ Spurs យកឈ្នះក្នុងលទ្ធផល 0-3 ដែលគ្រាប់បាល់នោះរកបានពីកីឡាករ Lucas Moura និង Harry Kane ដែលធ្វើឲ្យអ្នកគាំទ្រក្នុងទឹកដីបិសាចក្រហមចាប់ផ្តើមពុះកញ្ជ្រោលអារម្មណ៍ខឹងសម្បារ។
បិសាចក្រហមទោះបីជាមានការឱកាសច្រើនប៉ុន្តែ ភាគច្រើនបម្រើ និងប្រយុទ្ធរបស់គេធ្វើមិនបានសម្រេច ដែលជាចំណុចមួយធ្វើឲ្យតំណែង គ្រូបង្វឹក កាន់តែក្តៅ។
នៅទីនេះយើងយល់ឃើញថា មាន ៣ហេតុផលដែល បិសាចក្រហមចាញ់៖
#1 បិសាចក្រហមព្យាយាមទប់ស្ទើរទាំងស្រុងនៅតង់ទីពីរ
ទិដ្ឋភាពអវិជ្ជមានតែមួយគត់របស់ពួកគេគឺការលេងនៅតង់ទី១ គឺពួកគេអសមត្ថភាព ក្នុងការយកឱកាសផ្លាស់ប្តូរលទ្ធផល ។ Lukaku បានខ្ជះខ្ជាយ ឱកាសរុងរឿង ចំនួនបី ដែលក្នុងនោះមានឱកាសធំមួយ គឺការស៊ុតបញ្ចូលទីរបស់ Lloris នៅនាទី១៦ មិនបានសម្រេច។
អ្វីៗគ្រប់យ៉ាងបានធ្លាកចុះនៅតង់ទី២ បន្ទាប់ពី Harry Kane បានផ្តល់ឱ្យ Spurs នាំមុខក្នុងនាទីទី 50 និងនាទី ៥២ និង៨៤ កីឡាករ Lucas Moura ជួយឲ្យក្លិបឈ្នះ 0-3 ។
ទម្រង់ទប់ពេក និងកីឡាករបាក់ទឹកចិត្តក្នុងការលេង បែកបាក់សាមគ្គឺ ជាហេតុផលមួយ ដែលធ្វើឲ្យ Mourinho ចាញ់។
#2 បាត់បង់ឱកាស ជាមួយការផ្លាស់ប្តូរសន្ទុះនៃការប្រកួត
យប់មិញនេះក្រុមបិសាចក្រហមបានខកខាន ឱកាសធំៗរបស់ខ្លួនស្ទើរតែនិយាយមិនចេញ ព្រោះតែកីឡាកររបស់ខ្លួនធ្វើមិនបានសម្រេច ជាមួយចំណុចអាកខានមួយចំនួន ។
បិសាចក្រហមបានបាត់បង់ឱកាសពិតប្រាកដមួយ នៅនាទី១៦ ខណៈដែលកីឡាករ ខ្សែការពារ Danny Rose របស់ Spurs បានលេងយ៉ាងអាក្រក់ ដោយប៉ះមកក្រោយវិញ ដែលជាឱកាសរបស់ Lukaku ស៊ុតបញ្ចូលទី ប៉ុន្តែកីឡាករនេះធ្វើមិនបានសម្រេចទាំង ដែលគ្មានអ្នកចាំទីនោះ។
ជាមួយគ្នានេះដែរមានការខកខានមានការខកចិត្តមួយចំនួនពីកីឡាករ Fred និង Matic មិនបានជួយដល់ក្រុម Man Utd ខណៈដែលពួកគេបានបរាជ័យក្នុងការធ្វើឱ្យមានបញ្ហាការពារក្រុម Spurs ។សន្ទុះនៃការលេងនេះបាននាំឲ្យបិសាចក្រហមមានបញ្ហា ខណៈដែល Spurs មានប្រសិទ្ធភាពក្នុងការលេង។
#3 ការដាក់កីឡាករបំរុងចូល ដែលនាំឲ្យបរាជ័យ
Tottenham Hotspur បានរកគ្រាប់បាល់បញ្ចូលទីនៅតង់ទី 2 បន្ទាប់ពីកីឡាករ Harry Kane និង Lucas Moura បានរកគ្រាប់បាល់នាំមុខ 2-0 នៅក្នុងនាទីទី 54 ។ ដើម្បិទប់ស្ថានការនេះ Mourinho បានប្រើកីឡាករជួសមកវិញ បាននាំយកកីឡាករ Alexis Sanchez ដែលបានជំនួសលោក Ander Herrera ភ្លាមៗបន្ទាប់ពីមានគ្រាប់បាល់ទី 2 ។ Herrera ត្រូវបានគេដកខ្លួនចេញពីតំណែងជាច្រើនដងក្នុងអំឡុងពេលប្រកួត។ជាមួយគ្នានឹងការដកនេះដែរ លោក ក៏បានផ្លាស់ប្តូរ Phil Jones និង Nemanja Matic ចេញ បញ្ចូលមកវិញ Victor Lindelof និង Marouane Fellaini ។
កីឡាករបំរុងដែលដាក់ចូល មិនបានជួយអ្វីជាដុំកំភួន មើលទៅគ្មានប្រសិទ្ធភាពនៃការលេង និងរារាំងពីសំណាក់ប្រយុទ្ធរបស់ Spurs ។
ការប្រកួតបញ្ចប់ដោយលទ្ធផល 0-3 នេះវាជាឥទ្ធិពលកាន់តែអាក្រក់សម្រាប់ Mourinho ទៅហើយ ដែលកំពុងតែអង្គុយលើកៅអ៊ីក្តៅ ដោយ បីប្រកួត ឈ្នះ ១ និងចាញ់ពីរ នោះ ៕