Gerard Pique កំពុងទន្ទឹងស្វាគមន៍ Pogba ទៅ Barcelona

0

Gerard Pique ដែលធ្លាប់បានឈ្នះពាន នៅ Premier League និង Champions League អំឡុងពេលលេងនៅបិសាចក្រហមនោះ បានបង្ហាញគោលគំនិតខ្លួនថា គាត់នឹងសប្បាយចិត្ត ប្រសិនបើ អ្នកគ្រប់គ្រង ក្លិប Barcelona នាំយកកីឡាករ Paul Pogba មកកាន់ទឹកដី អេស្ប៉ាញ មុនទីផ្សារទិញដូរកីឡាករ​នៅអឺរ៉ុប ត្រូវបានបិទ នៅថ្ងៃទី​៣១ ខែសីហា​ ។​
Pique បានប្រាប់អ្នកកាសែតថា យើងនឹងឃើញពីអនាគត​កាល ប៉ុន្តែ​យើងនឹងសប្បាយរីករាយ ប្រសិនបើឃើញ Pogba ពាក់អាវរបស់ Barcelona ។​

Paul Pogba ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតថា ទំនាក់ទំនងជាមួយគ្រូបង្វឹកមានបញ្ហា ហើយគាត់មិនសប្បាយចិត្តនោះទេ លេងនៅ Old Traford ហើយក៏កំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ ក្លិបអ្នកមានបុណ្យ​ Barcelona នៅរដូវកាលនេះ​ ។​ ក្លិបយក្សអេស្ប៉ាញនេះ នៅតែមានបំណងចង់បានកីឡាករខ្សែបម្រើមួយទៀត ក្រោយការចាកចេញរបស់ Andres Iniesta និង Paulinho បើទោះបីជា ខ្សែបម្រើពីររូប Arthur និង Arturo Vidal មកដល់ក្តី ។

លោក Pique ត្រូវបានគេដកស្រង់សម្តីនៅក្នុងកាសែតកីឡាអេស្បាញកាលពីពេលសួរអំពីការផ្ទេរ Pogba ថា: «ខ្ញុំ​មិ​ន​ដឹ​ង​ពី​ទំ​នា​ក់ទំ​​ន​ង​រ​ប​ស់​គេជា​មួ​យ​នឹ​ង​លោ​ក​ ​M​o​ur​i​n​h​o​ ​ឡើ​យ​។​P​o​g​b​a​ ​គឺ​ជា​កី​ឡា​ក​រ​ដ៏​ល្អម្នា​ក់​ប៉ុ​ន្តែ​ជា​កី​ឡា​ក​រ​រ​ប​ស់ក្រុ​ម​ ​M​a​n​c​h​e​s​t​e​r​ ​U​n​it​e​d​ ​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​ហើ​យ​យើ​ង​នឹ​ង​មើ​ល​ថា​តើមា​ន​អ្វី​កើ​ត​ឡើ​ង​នា​ពេ​លអ​នា​គ​ត​។​ ​យើ​ង​នឹង​ស​ប្បា​យ​ចិ​ត្ត​ដែ​ល​មា​ន​គា​ត់​នៅទី​នេះ​ប៉ុ​ន្តែ​ក្រុ​ម​ ​M​a​nc​h​e​s​t​e​r​ ​U​n​i​te​d​ ​គឺ​ជា​​ក្លឹប​​រ​ប​ស់គា​ត់​៕