ជំហររបស់ Spurs ក្រោយពីចាញ់ Arsenal យ៉ាងធ្ងន់ធ្ងរ

0

ក្លឹប Tottenham ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្ដេជ្ញា​ចិត្តទុក​ពេល​ឱ្យលោក Thomas Frank ដើម្បី​ជោគជ័យ​នៅ​ក្លឹប​ បើ​ទោះ​បី​ជា​ពួក​គេ​ទើបតែរងបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល 4-1 ក៏ដោយ។

Spurs បានចាញ់បីលើកក្នុងចំណោមការប្រកួត Premier League ទាំងប្រាំលើកចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់មកលេខ 9 ក្នុងតារាង បន្ទាប់ពីការបង្ហាញទម្រង់លេងមិនបានល្អរបស់ពួកគេនៅឯកីឡដ្ឋាន Emirates ។ ប៉ុន្តែអនាគតរបស់លោក Frank នៅក្លឹបមិនស្ថិតក្រោមការគំរាមកំហែងទេសម្រាប់ពេលនេះ។

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Tottenham ចង់ផ្តល់ពេលវេលាគ្រប់គ្រាន់ដល់លោក Frank៕