ក្លឹប Atalanta ប្រកាសបណ្តេញអ្នកចាត់ការ

0

ក្លឹប Atalanta បានប្រកាសបណ្តេញអ្នកចាត់ការ Ivan Juric និងបុគ្គលិកក្រុមការងារបស់គាត់ទាំងអស់ចេញ បន្ទាប់ពីលទ្ធផលមិនល្អនៅក្នុងក្របខ័ណ្ឌ Serie A។

ការសម្រេចចិត្តនេះត្រូវបានធ្វើកាលពីរសៀលថ្ងៃចន្ទ។ ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា «Atalanta BC ប្រកាសថាថ្ងៃនេះលោក Ivan Jurić ត្រូវបានបញ្ចប់ភារកិច្ចរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមឈុតធំ រួមជាមួយនឹងបុគ្គលិករបស់គាត់ដែលមាន Matteo Paro, Miguel Veloso, Paolo Barbero, Stjepan Ostojic និង Michele Orecchio»។

«ក្លឹបសូមអរគុណដល់លោក Ivan Jurić និងបុគ្គលិកទាំងមូលរបស់គាត់ សម្រាប់ការលះបង់របស់ពួកគេ ហើយសូមជូនពរឱ្យពួកគេជួបតែរឿងល្អសម្រាប់អនាគត»៕