Man Utd កំពុងថ្លឹងថ្លែងការផ្ទេរសម្រាប់ខ្សែបម្រើរបស់ Stuttgart

0

Manchester United កំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើរបស់ Stuttgart និងអាល្លឺម៉ង់ គឺកីឡាករ Angelo Stiller ដែលអាចអាចរកបានក្នុងតម្លៃ 60 លានអឺរ៉ូ។

Stiller គឺជាបញ្ជីឈ្មោះខ្សែបម្រើកណ្តាលម្នាក់ក្នុងចំណោមប្រាំមួយនាក់ដែលរៀបចំដោយបិសាចក្រហម ខណៈដែល Ruben Amorim ហាក់ដូចជាអស់សង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករថ្មីសម្រាប់តួនាទីខ្សែបម្រើកណ្តាលដើម្បីពង្រឹងទីតាំងនេះ។

យោងតាមលោក Fabrizio Romano បានឲ្យដឹងថានាយកផ្នែកបាល់ទាត់របស់ Man United លោក Jason Wilcox បានចាប់អារម្មណ៍ជាយូរមកហើយចំពោះ Stiller ហើយបានតាមដានការប្រកួតរបស់គាត់អស់មួយរយៈ។

លោក Wilcox គឺជាឥស្សរជនដ៏សំខាន់ម្នាក់ដែលបានជំរុញឱ្យក្លឹបយក្សអង់គ្លេសបន្តការផ្លាស់ប្តូរសម្រាប់កីឡាករអាល្លឺម៉ង់រូបនេះ។ គួររំលឹកឡើងវិញដែថា ក្លឹបបិសាចក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Stiller នៅរដូវក្តៅ ប៉ុន្តែពួកគេមិនបានធ្វើការផ្តល់ជូនជាក់ស្តែងនោះទេ៕