លោក Amorim បង្ហាញការព្រួយបារម្ភ ក្រោយពេល Sesko របួស

0

លទ្ធផលស្មើ 2-2 របស់ Manchester United ជាមួយ Tottenham Hotspur វាពិតជាមិនអាក្រក់ពេកនោះទេ ប៉ុន្តែសម្រាប់អ្នកចាត់ការ Ruben Amorim វាបាននាំមកនូវបញ្ហាថ្មីមួយទៀត។

Benjamin Sesko ដែល​ចូល​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​ពីរ​ ត្រូវ​បង្ខំ​ចិត្ត​ចេញ​បន្ទាប់​ពី​របួស​ជង្គង់​ ដោយលេងបាន​ត្រឹម​តែ 30 នាទី។

លោក Amorim បាន​និយាយ​ពី​ស្ថានភាព​បន្ទាប់​ពី​ការ​ប្រកួត​ ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា។ លោក​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវ​ពិនិត្យ​។ គាត់​មានបញ្ហារអ្វី​នៅ​ក្នុង​ជង្គង់​របស់​គាត់»។

នៅ​ពេល​សួរថា​របួស​ធ្ងន់ធ្ងរ​ឬ​អត់​នោះ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទទួល​ស្គាល់​ថា «ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​វា​ជា​បញ្ហារជង្គង់»៕