យោងតាមកាសែត The Sun បានឱ្យដឹងថា Arsenal កំពុងនាំមុខក្រុម Manchester United ក្នុងការប្រម៉ាញ់កីឡាករវ័យក្មេងរបស់ក្រុម Hertha Berlin គឺ Kennet Eichhorn ក្នុងរដូវរងារនេះ។
កីឡាករវ័យ 16 ឆ្នាំកំពុងត្រូវបានគេរំពឹងថានឹងមានអនាគតភ្លឺស្វាង ហើយក្លឹបបច្ចុប្បន្នរបស់គាត់អាចប្រឈមមុខនឹងការប្រយុទ្ធ ដើម្បីរក្សាគាត់ឱ្យស្ថិតក្នុងក្រុម ចំពេលមានការចាប់អារម្មណ៍ពីកន្លែងផ្សេង។ របាយការណ៍បន្ថែមថា Liverpool, Barcelona និង PSG ក៏បានតាមរកគាត់ដែរ៕







