គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតចេញមុខការពារកីឡាករ Gyokeres

0

កីឡាករ Viktor Gyokeres ត្រូវបានគេការពារពីសំណាក់អ្នករិះគន់ដែល «មិនដឹងអ្វីទាំងអស់អំពីបាល់ទាត់» ជាមួយនឹងការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែត លោក Jon Dahl Tomasson ដែលមានទស្សនៈថា ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់លោកនៅតែរក្សាបានទម្រង់លេងសមរម្យ។

នេះគឺទោះបីជាខ្សែប្រយុទ្ធដែលស៊ុតបានច្រើនរូបនេះ កំពុងឆ្លងកាត់រយៈពេលខ្សត់គ្រាប់បាល់នៅក្រុម Arsenal បន្ទាប់ពីការផ្លាស់ប្តូរដ៏ធំរបស់គេពីក្រុម Sporting កាលពីអំឡុងរដូវក្តៅក៏ដោយ។ Gyokeres បានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួន ៦ លើក ចុងក្រោយរបស់គេសម្រាប់ក្រុម Gunners៕