Man City និង Tottenham កំពុងប្រជែងគ្នាចង់បានកីឡាករវ័យក្មេងរបស់ក្លឹប Aberdeen

0

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TEAMtalk បានឱ្យដឹងថា ក្លឹបយក្ស Premier League គឺ Manchester City និង Tottenham ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងរបស់ក្លឹប Aberdeen កីឡាករ Cooper Masson។

កីឡាករវ័យ ១៦ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លឹប Scottish second-tier គឺ Kelty Hearts ហើយក្រុមនៅ Premier League ទាំងពីរអាចនឹងធ្វើការចរចាដើម្បីនាំយករូបគេនៅរដូវក្ដៅខាងមុខ។

Masson ដែលលេងនៅតំបន់បម្រើកណ្ដាល គឺជាកីឡាករដ៏មានទេពកោសល្យ និងជាសមាជិកក្រុមជម្រើសជាតិស្កុតឡែនអាយុក្រោម ១៩ ឆ្នាំផងដែរ៕