ក្លឹប Arsenal និង Crystal ឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់សំណង សម្រាប់ការផ្ទេរកីឡាករវ័យក្មេង

0

យោងតាមសារព័ត៌មាន The Standard បានឱ្យដឹងថា ក្លឹប Arsenal និង Crystal Palace បានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់សំណងសម្រាប់ការផ្ទេរកីឡាករវ័យក្មេង Dan Casey។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ដែលជាខ្សែបម្រើប្រយុទ្ធ ហើយបច្ចុប្បន្នបានផុតកុងត្រា នឹងត្រូវផ្លាស់ទៅកាន់គូប្រជែងរួមទីក្រុងឡុងដ៍គឺក្លឹប Palace។ ក្លឹប Arsenal ក៏បានឯកភាពលើលក្ខខណ្ឌ “sell-on clause” ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផងដែរ ដែលមានន័យថាពួកគេនឹងទទួលបានចំណែកមួយនៃថ្លៃផ្ទេរនាពេលអនាគត ប្រសិនបើ Palace លក់ Casey ចេញ។

កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងធ្វើការពិនិត្យសុខភាពនៅ Crystal Palace ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដើម្បីបញ្ចប់ការផ្ទេរជាផ្លូវការរបស់គាត់។ គួររំលឹកផងដែរថា Casey បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២១ ប្រកួតសម្រាប់ក្រុម Arsenal U18s។