Oxlade-Chamberlain អាចនឹងត្រលប់មកអង់គ្លេសវិញ

0

អតីតតារាឆ្នើមក្រុមជម្រើសជាតិអង់គ្លេស Alex Oxlade-Chamberlain អាចនឹងធ្វើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្លឹប Birmingham City។

អតីតខ្សែបម្រើរបស់ក្លឹប Arsenal និង Liverpool រូបនេះ បច្ចុប្បន្នកំពុងគ្មានក្លឹប បន្ទាប់ពីចាកចេញពី Besiktas ហើយបានក្លាយជាគោលដៅរបស់ក្លឹប Championship ដែលមានលោក Tom Brady ជាអ្នកគាំទ្រ។

Oxlade-Chamberlain ដែលធ្លាប់ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុងចំណោម ៣៥ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នឹងក្លាយជាការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្រុម Blues ដែលមានចំណាយច្រើន។ យោងតាមសារព័ត៌មាន Football Insider បានឱ្យដឹងថា ទាំងក្លឹប Birmingham និង Leeds អាចនឹងធ្វើការចរចាដើម្បីនាំយកកីឡាករដែលផុតកុងត្រារូបនេះ៕