ទីបំផុត! អ្នកចាំទី Onana បានចាកចេញពី Old Trafford

0

អាជីពដ៏អាក្រក់របស់អ្នកចាំទី Andre Onana នៅក្លឹប Manchester United ហាក់ដូចជាបានបញ្ចប់ហើយ បន្ទាប់ពីអ្នកចាំទីរូបនេះបានយល់ព្រមចូលរួមជាមួយក្លឹប Trabzonspor ក្នុងលក្ខខណ្ឌខ្ចីជើង។

Onana បានយល់ព្រមផ្លាស់ទៅកាន់ក្លឹបនៅក្របខ័ណ្ឌ Turkish Super Lig គឺ Trabzonspor ក្នុងកិច្ចព្រមព្រៀងមួយដែលអាចធ្វើឱ្យអ្នកចាំទីរូបនេះទទួលបានប្រាក់ឈ្នួលទ្វេដង។ សារព័ត៌មាន The Athletic បានរាយការណ៍ថា ក្លឹបតួកគីនឹងរ៉ាប់រងប្រាក់ខែទាំងស្រុងរបស់ Onana ហើយផ្តល់ឱកាសឱ្យអ្នកចាំទីរូបនេះទទួលបានប្រាក់រង្វាន់ជាច្រើន។

ប្រាក់រង្វាន់ទាំងនេះអាចធ្វើឱ្យអ្នកចាំទីទទួលបានប្រាក់ចំណូលទ្វេដងនៃអ្វីដែលគាត់ធ្លាប់រកបាននៅកីឡដ្ឋាន Old Trafford។ កិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលថ្លៃផ្ទេរ ឬលក្ខខណ្ឌក្នុងការទិញផ្ដាច់សម្រាប់ក្លឹប Trabzonspor នោះទេ៕