Man Utd នៅតែមិនទាន់បោះបង់ចេតនាចង់បានខ្សែបម្រើរបស់ Brighton

0

ក្រុមបិសាចក្រហម Manchester United បានផ្សារភ្ជាប់ជាមួយនឹងកីឡាករជាច្រើនរូប ខណៈដែលពួកគេកំពុងស្វែងរកការពង្រឹងតំបន់បម្រើមុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី ១ ខែកញ្ញា។ អ្នកចាត់ការទូទៅលោក Ruben Amorim ត្រូវបានគេរាយការណ៍ថា បានកំណត់យកកីឡាករ Baleba ជាគោលដៅចម្បងរបស់គាត់ ប៉ុន្តែក្លឹប Brighton បានបដិសេធម្តងហើយម្តងទៀតថា កីឡាករវ័យ ២១ ឆ្នាំរូបនេះមិនមែនសម្រាប់លក់ទេ។

ទោះជាយ៉ាងណាក៏ដោយ United មិនបានអស់សង្ឃឹមក្នុងការចុះហត្ថលេខាលើ Baleba ក្នុងពេលអនាគតឡើយ ដោយលោក Fabrizio Romano បានរាយការណ៍ថា ក្លឹបនៅ Old Trafford មួយនេះកំពុងមានគម្រោងរក្សាទុកកីឡាករជម្រើសជាតិកាមេរូនរូបនេះនៅក្នុងបញ្ជីគោលដៅរបស់ពួកគេរហូតដល់ឆ្នាំ ២០២៦។

របាយការណ៍បានអះអាងថា វានឹងតម្រូវឱ្យមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយក Baleba ចេញពី Brighton ខណៈដែលរបាយការណ៍ផ្សេងទៀតបានលើកឡើងថា ក្រុមរបស់លោក Fabian Hurzeler នឹងចង់បានតម្លៃផ្ទេរស្មើនឹង ១១៥ លានផោន (១៣២.៥ លានអឺរ៉ូ/១៥៦ លានដុល្លារ) ដែលពួកគេបានទទួលពី Chelsea សម្រាប់កីឡាករ Moises Caicedo ក្នុងឆ្នាំ ២០២៣៕