មានការរំពឹងទុកជាច្រើនអំពីអនាគតរបស់ Trossard នៅ Arsenal

0

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ក្លឹប Arsenal មិនមានគម្រោងនឹងបែកផ្លូវជាមួយកីឡាករ Trossard នោះទេ ទោះបីជាមានពាក្យចចាមអារ៉ាមភ្ជាប់រូបគេទៅនឹងក្លឹបយក្សនៅក្របខ័ណ្ឌ Super Lig របស់តួកគីគឺ Besiktas ក៏ដោយ។ បច្ចុប្បន្ន ទីផ្សារដោះដូរកីឡាកររបស់តួកគីនៅតែបើកចំហរ ដែលអនុញ្ញាតឱ្យកីឡាករអាចផ្លាស់ទៅក្លឹប Super Lig ពីទូទាំងទ្វីបអឺរ៉ុប។

មានការរំពឹងទុកជាច្រើនអំពីអនាគតរបស់ Trossard នៅ Arsenal អំឡុងពេលរដូវក្ដៅនេះ បន្ទាប់ពីក្លឹបបានចុះហត្ថលេខាលើកីឡាករ Viktor Gyokeres និង Noni Madueke។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គាត់ចំពោះក្លឹបយក្ស Premier League មួយនេះ ដោយបានចុះហត្ថលេខាលើការបន្តកុងត្រាថ្មីកាលពីខែមុន ដែលនឹងធ្វើឱ្យគាត់បន្តនៅជាមួយក្លឹបរហូតដល់រដូវក្ដៅ ឆ្នាំ ២០២៧។

បន្ទាប់ពីបានចុះកុងត្រារួច កីឡាករជម្រើសជាតិប៊ែលហ្សិករូបនេះបានទទួលការកោតសរសើរពីគ្រូបង្វឹកលោក Mikel Arteta ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានអះអាងថា កីឡាកររូបនេះ «ស័ក្តិសមទទួលបានការទទួលស្គាល់»៕