ក្រុម Man United យល់ព្រមលក់កីឡាករ Antony ទៅកាន់ក្រុម Real Betis

0

យោងតាម The Athletic បានឱ្យដឹងថា ក្រុម Manchester United បានយល់ព្រមលក់កីឡាករ Antony ទៅកាន់ក្រុម Real Betis ក្នុងតម្លៃ ២៥ លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ ៣ លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលផងដែរនូវ លក្ខខណ្ឌលក់នាពេលអនាគត ៥០%។

បន្ទាប់ពីការខ្ចីជើងដ៏គួរឱ្យចាប់អារម្មណ៍របស់ Antony នៅក្លិបអេស្ប៉ាញមួយនេះ ក្នុងអំឡុងពេលពាក់កណ្ដាលទីពីរនៃយុទ្ធនាការរដូវកាល ២០២៤-២៥ ក្រុម Betis ចង់បានការផ្ទេរខ្សែបម្រើស្លាបរូបនេះជាអចិន្ត្រៃយ៍ ចាប់តាំងពីការចាប់ផ្តើមនៃទីផ្សារដោះដូររដូវក្តៅមកម្ល៉េះ៕