រឿងរ៉ាវដ៏វែងឆ្ងាយរបស់កីឡាករ Isak បានបញ្ចប់ជាស្ថាពរហើយ

0

យោងតាម BBC Sport បានឱ្យដឹងថា រឿងរ៉ាវដ៏វែងឆ្ងាយនៃការផ្ទេរកីឡាករ Alexander Isak បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុម Liverpool បានយល់ព្រមបង់ថ្លៃខ្លួនដែលជាកំណត់ត្រាថ្មីមួយសម្រាប់ការផ្ទេរកីឡាករដ៏ថ្លៃបំផុតរបស់ចក្រភពអង់គ្លេស ក្នុងតម្លៃ ១២៥ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតពីក្រុម Newcastle United។

តារាឆ្នើមរបស់ក្រុមសារិការព្រៃ Newcastle រូបនេះ ត្រូវបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការពិនិត្យសុខភាពនៅថ្ងៃបិទទីផ្សារដោះដូរ មុននឹងចុះហត្ថលេខាលើកុងត្រារយៈពេលប្រាំមួយឆ្នាំ ដែលនឹងរក្សាគាត់នៅកីឡដ្ឋាន Anfield រហូតដល់ឆ្នាំ ២០៣១៕