ប្រសិនបើ Ederson ចាកចេញនោះ Man City នឹកយកម្នាក់នេះមកជំនួស

0

ប្រសិនបើ Ederson ចាកចេញពី Manchester City មុនពេលទីផ្សារដោះដូរបិទ វាអាចនឹងបើកឱកាសឱ្យក្រុមយក្សនៅ Premier League មួយនេះ តាមប្រមាញ់តារាឆ្នើមរបស់ក្រុម Paris Saint-Germain កីឡាករ Gianluigi Donnarumma។

លោក Fabrizio Romano បានរាយការណ៍ថា ក្រុម Fenerbahce ពេលនេះកំពុង «ធ្វើការលើ» កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើ Ederson។ ដំណឹងនេះបានកើតឡើង បន្ទាប់ពីក្រុមគូប្រជែងដ៏ខ្លាំងនៅទីក្រុង Istanbul គឺ Galatasaray បានបរាជ័យក្នុងការដាក់សំណើផ្ទាល់ខ្លួនរបស់ពួកគេក្នុងតម្លៃ ១០ លានអឺរ៉ូ (ប្រហែល ៨.៧ លានផោន/១១.៧ លានដុល្លា)៕