យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រុម Cremonese បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Jamie Vardy ដែលនឹងផ្លាស់ទៅលីគ Serie A ។
បន្ទាប់ពីទទួលបាន ៦ ពិន្ទុក្នុងការប្រកួតពីរលើកដំបូង ក្រុម Cremonese បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Jamie Vardy លើកុងត្រារយៈពេលមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងជម្រើសបន្តមួយឆ្នាំបន្ថែមទៀតផងដែរ ក្នុងករណីដែលក្រុម Cremonese មិនធ្លាក់ទៅលីគលំដាប់ទីពីរ។
វីរបុរសរបស់ក្រុម Leicester រូបនេះ នឹងទៅដល់ប្រទេសអ៊ីតាលីយប់នេះ៕







