យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្រុម Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករ Alejandro Garnacho ពីក្រុម Man United។
កីឡាករ Garnacho ចង់ទៅតែក្លិប Chelsea មួយគត់ ហើយនឹងចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំជាមួយក្លិបក្នុងតម្លៃខ្លួនជិត ៤០ លានផោន។ កិច្ចព្រមព្រៀងនេះទើបតែត្រូវបានសម្រេច ហើយក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគត ១០% នៅក្នុងកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរផងដែរ៕







