យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kobbie Mainoo បានស្នើសុំក្រុម Man United ដើម្បីចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង។
ការសម្រេចចិត្តនេះធ្វើឡើងដោយខ្សែបម្រើរូបនេះ ដែលបានប្រាប់ក្រុម United អំពីអាទិភាពរបស់គាត់ គឺដើម្បីទទួលបានពេលវេលាលេងឱ្យបានច្រើនជាងមុនក្នុងរដូវកាលនេះ។
កីឡាករ Mainoo មិនចង់ចាកចេញពីក្រុម United ជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែបើកចំហរក្នុងការផ្លាស់ប្តូរក្នុងលក្ខខណ្ឌខ្ចីជើង ព្រោះមិនចង់អង្គុយបម្រុងអស់រយៈពេលជាច្រើនខែនោះទេ។ ក្លឹបជាង ១០ បានទាក់ទងមកដើម្បីចាប់យកឱកាសនេះ៕







