ការផ្ទេររបស់ Hojlund ទៅកាន់ក្រុម Napoli កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

0

ការផ្ទេររបស់ Rasmus Hojlund ទៅកាន់ក្រុម Napoli កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែក្រុម Manchester United និងក្រុមអ៊ីតាលីមួយនេះ មិនទាន់អាចរកចំណុចរួមលើលក្ខខណ្ឌនៃការផ្លាស់ប្តូររបស់គាត់បាននៅឡើយទេ។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះ ដែលមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រុមសម្រាប់ការបរាជ័យយ៉ាងភ្ញាក់ផ្អើលរបស់ក្រុម United ក្នុងពានរង្វាន់ Carabao Cup កាលពីថ្ងៃពុធ ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅកាន់ក្រុមថ្មី ប៉ុន្តែភាគីទាំងពីរនៅតែស្ថិតក្នុងភាពជាប់គាំង។

យោងតាមការចេញផ្សាយរបស់កាសែត Corriere dello Sport បានអោយដឹងថា បញ្ហាស្នូលគឺទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងខ្ចីជើងដែលមានកាតព្វកិច្ចទិញផ្តាច់ ដែលតម្រូវការខ្វែងគ្នារបស់ភាគីទាំងពីរ បានដាក់ការផ្ទេរទាំងមូលឲ្យស្ថិតទៅក្នុងគ្រោះថ្នាក់ មុនពេលប៉ុន្មានថ្ងៃមុនពេលទីផ្សារដោះដូរកីឡាករបិទ៕