អតីតតារាលីគកំពូល Premier League ណែនាំអ្នកជំនួសតំណែងលោក Amorim

0

អតីតតារាលីគកំពូល Premier League កីឡាករ Charlie Austin ចង់ឲ្យក្រុម Manchester United តែងតាំងលោក Sean Dyche ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ជំនួសឲ្យលោក Ruben Amorim។

ថ្លែងប្រាប់ Sky Sports បុរសវ័យ ៣៦ ឆ្នាំរូបនេះបាននិយាយថា៖ «ប្រសិនបើជាការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំនឹងទៅរកលោក Zinedine Zidane។ ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យមកដឹកនាំក្រុម Manchester United។ តាមពិតមិនគួរត្រូវធ្វើបែបនេះទេ ប៉ុន្តែនៅពេលនេះ អ្នកត្រូវតែធ្វើវា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកចាត់ការទូទៅដែលអ្នកត្រូវតែមើល គឺខុសគ្នាដោយសារស្ថានភាពដែលក្រុម United កំពុងស្ថិតនៅ។ ខ្ញុំនឹងយកលោក Zidane ប៉ុន្តែតើគាត់ជាបុរសត្រឹមត្រូវសម្រាប់តំណែងនៅ Manchester United ដូចដែលយើងកំពុងនិយាយនៅពេលនេះ និងដូចដែលយើងបានឃើញពួកគេដែរឬទេ? ប្រហែលជាមិនមែនទេ។

តាមគំនិតខ្ញុំដែលនិយាយដោយស្មោះត្រង់គឺថា អ្នកត្រូវតែមើលការងារដែលលោក Sean Dyche បានធ្វើនៅ Burnley និងអ្វីដែលគាត់បានធ្វើនៅ Everton។ គាត់បានជួយឲ្យក្លិបមានស្ថិរភាព យ៉ាងហោចណាស់ក៏គាត់នឹងរៀបចំក្រុមឲ្យមានសណ្តាប់ធ្នាប់ដែរ។ អ្វីដែល Manchester United ត្រូវការនៅពេលនេះ គឺរចនាសម្ព័ន្ធ។ នោះគឺជាអ្វីដែលពួកគេគ្មាន»៕