ក្លឹប Atalanta ច្រានចោលសំណើររបស់ក្លឹប Inter

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរថ្មីបំផុតរបស់ក្លឹប Inter ដែលមានតម្លៃ ៤២លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូត្រូវបានច្រានចោល។

ក្លឹប Atalanta ត្រូវ​បាននិយាយ​ថា​នឹង​ត្រៀម​ខ្លួន​ក្នុងទទួលប្រាក់ផ្ទេរ​តម្លៃ ៥០ លាន​អឺរ៉ូសម្រាប់​ខ្សែ​បម្រើ​ស្លាប​ Ademola Lookman របស់​ពួកគេ ខណៈកីឡាករបាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយក្លឹប Inter រួចទៅហើយ៕