ក្លឹប Liverpool ប្រហែលជា «សុខចិត្តដើរចេញ» ពីកិច្ចព្រមព្រៀងជាមួយ Newcastle

0

យោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាក្លឹប Liverpool ប្រហែលជា «សុខចិត្តដើរចេញ» ពីកិច្ចព្រមព្រៀងសម្រាប់ Isak បន្ទាប់ពីសំណើដំបូងរបស់ពួកគេត្រូវបានបដិសេធយ៉ាងខ្លាំង។

ក្លឹប Newcastle ត្រូវបានរាយការណ៍ថាចង់បានប្រហែល ១៥០លានផោនសម្រាប់កីឡាករដ៏មានតម្លៃរបស់ពួកគេ ដែលជំរុញឱ្យប្រធានក្លឹបហង្សក្រហមចោទសួរថា តើកិច្ចព្រមព្រៀងសម្រាប់កីឡាករស៊ុយអែតគឺ «អាចសម្រេចបាន» នៅរដូវក្តៅនេះទេ៕