ក្លឹបធំពីរនៅអង់គ្លេសចាប់អារម្មណ៍លើ Kolo Muani

0

សំណើផ្ទេរកីឡាករ Kolo Muani ពីក្លឹប Paris Saint-Germain ទៅកាន់ក្លឹប Juventus ត្រូវបានជាប់គាំង ដោយក្លឹបទាំងពីរមិនបានយល់ព្រមលើរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះ។

ក្លឹប Juventus ចង់បានការខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ខណៈដែលក្លឹប PSG ចង់បានការផ្ទេរជាអចិន្ត្រៃយ៍តែម្តង ឫក៏អាចធ្វើការបង់ប្រាក់តាមដំណាក់កាល។

ហើយទន្ទឹមនឹងនេះ យោងតាមការចេញផ្សាយរបស់ Le Parisien បានអោយដឹងថាក្លឹបចំនួន ២ នៅ Premier League ដែលមានក្លឹប Tottenham និង Newcastle កំពុងតាមដានយ៉ាងដិតដល់ពីរស្ថានភាពវិវត្តន៍របស់កីឡាករ៕