ក្លឹប Inter បានច្រានចោលសំណើររបស់ក្លឹប Crystal

0

ការតាមប្រម៉ាញ់កីឡាករ Yann Bisseck របស់ Crystal Palace បានរងបរាជ័យ ដោយខ្សែការពារក្លឹប Inter បានច្រានចោលការផ្លាស់ប្តូរ បើទោះបីជាមានការផ្តល់ជូនយ៉ាងច្រើនពីក្រុមនៅ Premier League ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Palace បានដាក់សំណើរ ២៨លានផោនសម្រាប់ខ្សែការពារ Inter Bisseck ដែលបានបង្ហាញខ្លួន ៤៦ដងកាលពីរដូវកាលមុន។

យ៉ាង​ណា​មិញ ទាំង​ក្លឹប​អ៊ីតាលី និង​កីឡាករ​បាន​ច្រាន​ចោល​សំណើ​នេះ។ ក្លឹប Inter បានទាមទារតម្លៃយ៉ាងតិច ៣៤ លានផោនលើខ្សែការពារកណ្តាលសញ្ជាតិអាល្លឺម៉ង់ ហើយមិនមានបំណងបង្ខំលក់គាត់ផងដែរ៕