កីឡាករ Antony សម្រេចចិត្តមិនត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ

0

កីឡាករ Antony ត្រូវបានដាក់ក្នុងបញ្ជី «កីឡាករត្រូវលក់ចេញ» របស់ក្លឹប Manchester United ហើយត្រួវបានដាក់អោយហ្វឹកហាត់ដោយឡែកពីក្រុមដំបូងក្នុងអំឡុងពេលការប្រកួតមុនបើករដូវកាល។

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល​ត្រូវ​បាន​ក្លឹប​ប្រេស៊ីល​ពីរចាប់អារម្មណ៍​គឺ Botafogo និង Sao Paulo ដែល​បានផ្តល់​ជម្រើស​ឱ្យ​គាត់​ក្នុង​ការ​ប្រកួត​នៅក្រុមដំបូងរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ Antenados បានអោយដឹងថាតារាឆ្នើមសញ្ជាតិប្រេស៊ីល បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការមិនត្រលប់ទៅស្រុកកំណើតរបស់គាត់វិញនៅរដូវក្តៅនេះ៕