អ្នកចាំទី Martinez មាន «ក្តីសុបិន» ចង់លេងឲ្យក្លឹបមួយនេះ!

0

អ្នកចាំទី Emiliano Martinez របស់ក្រុម Aston Villa ត្រូវបានរាយការណ៍អំពីការចង់ផ្ទេរទៅកាន់ក្លឹប Manchester United នៅរដូវក្តៅនេះ ចំពេលមានភាពមិនច្បាស់លាស់របស់បិសាចក្រហមទាក់ទងនឹងអនាគតរបស់អ្នកចាំទី Andre Onana ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាការផ្ទេរទៅកាន់ Old Trafford គឺជា «ក្តីសុបិន» របស់ Martinez ហើយ Ruben Amorim ចាប់អារម្មណ៍ទៅលើ «ប្រធានក្រុម និងអ្នកដឹកនាំ» នៅក្នុងក្រុមរបស់ពួកគេ ហើយជាអ្នកកោតសរសើរចំពោះអ្នកចាំទីនៅក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក គឺអាហ្សង់ទីន។

លើសពីនេះ របាយការណ៍បានលើកឡើងថា Martinez បានបដិសេធក្លឹបធំៗមួយចំនួនរួចហើយ៕