យោងតាមការបង្ហោះនៅក្នុងបណ្តាញសង្គម X របស់ក្លឹប Nottingham Forest បានប្រកាសថាគ្រូបង្វឹក Nuno Espirito Santo ត្រូវបានប្រគល់កិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំដែលនឹងឃើញគាត់បន្តនៅ City Ground រហូតដល់ឆ្នាំ២០២៨ ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានជម្រុញអោយក្លឹប Nottingham Forest ទទួលបានចំណាត់ថ្នាក់ទី៧ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន៕







