ក្លឹប Napoli នឹងជួបការលំបាកក្នុងការចង់បាន Chiesa

0

ក្លឹប Napoli អាចប្រឈមមុខនឹងបញ្ហាសម្រាប់ការចុះហត្ថលេខាលើកីឡាករ Federico Chiesa របស់ក្លឹប Liverpool ដោយសារមានក្លឹបចំនួន ៦ ដែលត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់កីឡាករសញ្ជាតិអ៊ីតាលី។

នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែតអ៊ីតាលី Valter De Maggio បានអោយដឹងថាក្លឹប Napoli នឹងប្រឈមមុខនឹងការដេញថ្លៃប្រជែងពីក្លឹបផ្សេងក្នុងការចុះហត្ថលេខាលើ Chiesa នៅរដូវក្តៅនេះ។

ប្រភពដដែលបានលើកឡើងថា Inter Milan, AC Milan គឺជាភាគីផ្សេងទៀតដែលបានចូលរួមការប្រមាញ់ដើម្បីចុះហត្ថលេខាលើម្ចាស់ជើងឯក Euro 2020 ៕