ក្លឹប Liverpool បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ខណៈដែលខ្សែការពារដែលឈ្នះពានរង្វាន់ FA Cup កាន់តែខិតជិតដល់ការបញ្ចប់កិច្ចសន្យារបស់គាត់។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្រុមលោក Slot កំពុងសម្លឹងរកការនាំយកខ្សែការពារកណ្តាលចំពេលមានការរំពឹងទុកអំពីការចាកចេញដ៏មានសក្តានុពលរបស់ Jarrel Quansah ទៅកាន់ Bayer Leverkusen ។
កីឡាករ Guehi ត្រូវបានគេកំណត់ថាជាបេក្ខភាពដែលស័ក្តសមសម្រាប់ក្រុម ប៉ុន្តែតម្លៃដែលក្លឹប Crystal Palace ទាមទារពីមុនចំនួន ៦៥លានផោន អាចនឹងទាបសម្រាប់ក្លឹបម្ចាស់ជើងឯក Premier League មួយនេះ៕







