យោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថាក្លឹប Newcastle កំពុងតែត្រូវបានលើកទឹកចិត្តឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Joao Pedro ពី Brighton ដែលមានតម្លៃផ្ទេរប្រមាណ ៦០លានផោន បន្ទាប់ពីបានធ្វើការទំនាក់ទំនងនឹងមានឆន្ទៈក្នុងការផ្ទេរមកកាន់ St James’ Park ។ ខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅរបស់លោក Eddie Howe ជាយូរមកហើយ ដែលចង់ចុះហត្ថលេខាលើគាត់កាលពីឆ្នាំ២០២២ ខណៈដែលគាត់ត្រូវបានគេមើលឃើញថាជាជម្រើសខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតួនាទី។
កីឡាករសញ្ជាតិប្រេស៊ីលស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុង ២៧ប្រកួតនៅ Premier League សម្រាប់ក្លឹប Brighton ក្នុងឆ្នាំ ២០២៤/២៥ ហើយគាត់មានសមត្ថភាពលេងនៅខាងឆ្វេងក្នុងនាមជាកីឡាករលេខ១០ និងជាខ្សែប្រយុទ្ធកណ្តាលផងដែរ។ ក្លឹប Brighton បានចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងក្រិក Charalampos Kostoulas នៅរដូវក្តៅនេះក្នុងការតម្លៃ ៣៤លានផោន ហើយក៏អាចនឹងបើកទ្វាក្នុងការផញទេរយកីឡាករ Joao Pedro ពីក្លឹប Brighton ដូចគ្នា។
ក្លឹប Chelsea ក៏ត្រូវបានរាយការណ៍ថាចង់បានកីឡាកររូបនេះផងដែរ ប៉ុន្តែក្រុមតោខៀវបានចុះហត្ថលេខាលើ Liam Delap រួចហើយនៅរដូវក្តៅនេះ ហើយវាមិនច្បាស់ថាតើ Joao Pedro ចង់ផ្លាស់ទៅ St James’ Park ឬ Stamford Bridge ។ គាត់នឹងនៅពីក្រោយ Alexander Isak ក្នុងការផ្ទេរទៅកាន់ Newcastle United ប៉ុន្តែលោក Howe អាចជ្រើសរើសអោយគាត់លេងគូជាមួយគ្នា។
ក្លឹប Newcastle ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបដោយមានការចាប់អារម្មណ៍លើកីឡាករ Anthony Elanga របស់ Nottingham Forest និងបានតាមប្រមាញ់ខ្សែការពារ Ousmane Diomande របស់ Sporting CP ខណៈដែលលោក Howe ធ្វើការផ្ទេរដើម្បីរៀបចំក្រុមឡើងវិញសម្រាប់ការប្រកួតប្រជែងនៅ Premier League និង Champions League នៅរដូវកាល ២០២៥-២៦៕