ក្លឹបហង្សក្រហមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបំបែកកំណត់ត្រាផ្ទេរនៅប្រទេសអង់គ្លេសជាមួយការទិញយកកីឡាករ Wirtz ពី Bayer Leverkusen ក្នុងតម្លៃ ១២៧លានផោន។
លោក Arne Slot ក៏សង្ឃឹមថានឹងបន្ថែមខ្សែការពារឆ្វេង Milos Kerkez របស់ Bournemouth ទៅក្នុងក្រុមម្ចាស់ជើងឯក Premier League របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិបារាំងកីឡាករ Barcola គឺជាកីឡាករម្នាក់ទៀតដែល Liverpool សម្លឹងឃើញ។
គាត់ក៏ត្រូវបានក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ចង់បានផងដែរ ហើយត្រូវបានគេនិយាយថានឹងមានតម្លៃប្រមាណ ១០០លានផោន។ កីឡាករ Barcola អាចនឹងចាកចេញពីក្លឹបម្ចាស់ជើងឯក Champions League ខណៈដែលគាត់ជាជម្រើសនៅពីក្រោយកីឡាករ Ousmane Dembele, Khvicha Kvaratskhelia និង Desire Doue សម្រាប់តំបន់ប្រយុទ្ធ។
ក្លឹប Liverpool អាចនឹងចំណាយលើស ៣០០លានផោនក្នុងការដោះដូរកីឡាករ ខណៈដែលខ្សែប្រយុទ្ធ Alexander Isak របស់ក្លឹប Newcastle ជាគោលដៅផ្សេងមួយទៀតសម្រាប់ក្លឹប។ ក្នុងនោះកីឡាករ Darwin Nunez, Luis Diaz និង Diogo Jota ស្ថិតក្នុងចំណោមអ្នកដែលអាចនឹងត្រូវបានលក់ចេញដើម្បីប្រមូលលុយចូលក្លឹបវិញ៕