បន្ទាប់ពីទទួលបានដំណឹងថាខ្សែដៃរបស់ប្រធានក្រុមនឹងត្រូវផ្ទេរទៅឱ្យខ្សែបម្រើ Piotr Zielinski របស់ក្លឹប Inter Milan ខ្សែប្រយុទ្ធឆ្នើម Lewandowski របស់ក្លឹប Barcelona បានបង្ហាញថាគាត់នឹងមិនបង្ហាញខ្លួនអោយក្រុមជម្រើសជាតិទៀតនោះទេ។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបាននិយាយថា៖ «ដោយគិតពីកាលៈទេសៈ និងការបាត់បង់ទំនុកចិត្តលើគ្រូបង្វឹក ខ្ញុំបានសម្រេចចិត្តលាលែងពីការលេងឱ្យក្រុមជម្រើសជាតិប៉ូឡូញ ដរាបណាគាត់នៅតែដឹកនាំ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងនៅតែមានឱកាសលេងម្តងទៀតសម្រាប់អ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងពិភពលោក»។
កីឡាករ Lewandowski ទទួលបានអ្វីដែលគាត់ចង់បាន ជាមួយនឹងលោក Probierz ដែលបានចូលដឹកនាំក្រុមជម្រើសជាតិប៉ូឡូញក្នុងខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសថាគាត់នឹងចុះចេញពីតំណែង ដោយបានផ្តល់ផ្លូវសម្រាប់កីឡាករ Lewandowski ដែលលេងបាន ១៥៨ ប្រកួត និងស៊ុត ៨៥គ្រាប់ដើម្បីត្រលប់មកវិញ៕