ក្លឹបហង្សក្រហមកំពុងបន្តចរចាជាមួយក្លឹប Bournemouth

0

ខណៈពេលដែលភាគច្រើននៃការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺលើសំណើរដែលបំបែកកំណត់ត្រាលើស ១០០លានផោនរបស់ពួកគេសម្រាប់តារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Florian Wirtz ហើយក្លឹបកំពុងធ្វើការយ៉ាងសកម្មដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Kerkez ផងដែរ។ នាយកផ្នែកកីឡាលោក Richard Hughes ត្រូវបានគេជឿថាកំពុងដឹកនាំការពិភាក្សាទាក់ទងនឹងខ្សែការពារឆ្វេង Bournemouth ជាមួយនឹងតម្លៃប្រមាណ ៤៥លានផោន។

កីឡាករ Kerkez ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរយៈពេលវែងសម្រាប់កីឡាករ Andy Robertson ដែលបានដើរតួរយ៉ាងសំខាន់នៅតំបន់ការពារឆ្វេងរបស់ក្លឹប Liverpool អស់រយៈពេលជាច្រើនរដូវកាលកន្លងមកហើយ។ គាត់រីករាយនឹងយុទ្ធនាការដ៏អស្ចារ្យមួយក្រោមការដឹកនាំរបស់គ្រូបង្វឹក Bournemouth លោក Andoni Iraola ដោយបានចាប់ផ្តើមការប្រកួតទាំង ៣៨ នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ដោយបានរួមចំណែកស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៦ដង។

ថ្លែងពីកាតព្វកិច្ចអន្តរជាតិជាមួយហូឡង់ លោក Kluivert បានប្រាប់ Voetbal Primeur ថា «គាត់ប្រហែលជាទៅទីនោះ។ ខ្ញុំសង្ឃឹមសម្រាប់គាត់។ គាត់មិនទាន់បាននិយាយលានៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងធ្វើវានៅទីនោះ»។

ដោយទទួលស្គាល់ថាការចាកចេញរបស់ Kerkez ទំនងជាកាន់តែខ្លាំង Bournemouth បានចាប់ផ្តើមផែនការស្វែងរកខ្សែការពារឆ្វេងថ្មីម្នាក់ទៀត។ យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹប Bournemouth កំពុងរៀបចំដាក់សំណើរតម្លៃ ១៤.៤ លានផោនសម្រាប់ខ្សែការពាររបស់ក្លឹប Rennes កីឡាករ Adrien Truffert ជាអ្នកជំនួសដោយផ្ទាល់។

ការខិតខំប្រឹងប្រែងរបស់ Liverpool លើ Kerkez គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរដូវក្តៅដ៏ធំមួយដើម្បីធ្វើការរុះរើសក្រុមឡើងវិញ និងពង្រឹងក្រុមបន្ទាប់ពីការឈ្នះពានរង្វាន់លីករបស់ពួកគេ។ បន្ថែមពីលើការពិភាក្សាដែលកំពុងបន្តជាមួយ Bayer Leverkusen សម្រាប់ Wirtz ក្លឹបបានបញ្ចប់ការចុះហត្ថលេខាសំខាន់ពីររួចទៅហើយ។

ខ្សែការពារស្តាំ Jeremie Frimpong បានផ្ទេរមកពីក្លឹប Leverkusen ក្នុងតម្លៃ ២៩.៥លានផោនដោយនឹងមកជំនួសកន្លែងកីឡាករ Trent Alexander-Arnold ដែលបានចាកចេញ។ ទន្ទឹមនឹងនេះដែរ ហង្សក្រហមបាននាំយកអ្នកចាំទីហ្សកហ្ស៊ី Giorgi Mamardashvili ពី Valencia ។ ទោះបីជាបានចុះហត្ថលេខាផ្ទេរបានធ្វើឡើងកាលពីរដូវក្តៅមុនក៏ដោយ ប៉ុន្តែការផ្ទេររបស់គាត់នឹងត្រូវធ្វើឡើងជាផ្លូវការណ៍នៅក្នុងរដូវកាលនេះ ក្រោយអ្នកចាំទីបម្រុង Caoimhin Kelleher បានចាកចេញទៅចូលរួមជាមួយក្លឹប Brentford ក្នុងតម្លៃ ១៨លានផោន៕