ក្លឹបនៅអេស្ប៉ាញចាប់អារម្មណ៍លើ Antony

0

យោងតាមការចេញផ្សាយរបស់ Mail Sport បានអោយដឹងថាក្លឹបអេស្ប៉ាញសង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើស្លាបរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់តម្លៃ ៣៥លានផោន បន្ទាប់ពីខ្ចីជើងយ៉ាងជោគជ័យនៅទីនោះក្នុងពាក់កណ្តាលទីពីរនៃរដូវកាលមុន។ នោះប្រហែលជាមិនដំណើរការសម្រាប់ United ដែលចង់លក់ជាអចិន្ត្រៃយ៍។

កីឡាករ Antony មានពេលវេលាដ៏គួរឱ្យភ័យខ្លាចនៅក្នុង Premier League ដោយបានចុះហត្ថលេខាក្នុងតម្លៃ ៨៦លានផោន ប៉ុន្តែស៊ុតបញ្ចូលទីបានត្រឹមតែ ១២គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៩៦លើកនៅ Old Trafford ។ គាត់បានប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញ ទោះបីជាមិនអាចជួយក្រុម Real Betis អោយលើកពាន Conference League បានក៏ដោយ។

Antony ស៊ុតបញ្ចូលទីបាន ៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដងក្នុងការបង្ហាញខ្លួន ២៦លើកសម្រាប់ក្លឹប Real Betis ។ ពេលចាកចេញពីក្លឹប កីឡាករ Antony បាននិយាយថា៖ «ពេលខ្ញុំមកដល់ទីនេះ ខ្ញុំមិនដឹងថាត្រូវរំពឹងអ្វីនោះទេ។ វាដូចជាត្រលប់មកផ្ទះវិញ ដូចជាភ្ជាប់ជាទំនាក់ទំនងជាមួយផ្នែកមួយនៃខ្ញុំ ដែលខ្ញុំបានបាត់បង់។ ជាមួយអ្នក ខ្ញុំញញឹមម្តងទៀត។ ជាមួយអ្នក ខ្ញុំបានក្លាយជាក្មេងម្តងទៀត។ អ្នកដែលស្រលាញ់បាល់ទាត់អស់ពីចិត្ត។ ជាមួយអ្នក បាល់ទាត់បានក្លាយជាក្តីស្រឡាញ់ម្តងទៀត។ ក្តីស្រឡាញ់ពិត»។

ក្លឹប Betis មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលនោះទេ ខណៈលោក Erik ten Hag ចង់ចុះហត្ថលេខាយកគាត់ជាថ្មីម្តងទៀតទៅកាន់ Bayer Leverkusen ។ គាត់ក៏ត្រូវបានទាក់ទងជាមួយ Juventus ផងដែរ៕