យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Newcastle បារម្ភថា Chelsea អាចលួចផ្ទេរអ្នកចាំទី James Trafford របស់ Burnley មុនខ្លួន។
អ្នកចាំទីសញ្ជាតិអង់គ្លេសគឺជាប្រធានបទមួយដ៏ក្តៅ ហើយលោក Eddie Howe ចង់បន្ថែមគាត់ទៅក្នុងក្រុមសារិកាព្រៃ Newcastle មុនពេលយុទ្ធនាការ Champions League របស់ពួកគេចាប់ផ្តើម ប៉ុន្តែក្រុមតោខៀវក៏ចង់កែលម្អជម្រើសអ្នកចាំទីរបស់ពួកគេនៅរដូវក្តៅនេះផងដែរ៕