ក្លឹប Bournemouth រកបានអ្នកជំនួសកន្លែងរបស់ Kerkez

0

ក្លឹប Bournemouth បានឈានដល់កិច្ចព្រមព្រៀងជាមួយ Rennes សម្រាប់ការផ្ទេរខ្សែការពារឆ្វេង Adrien Truffert ។

នេះបើយោងតាមការចេញផ្សាយរបស់ Le Parisien បានអះអាងថាកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១៧លានអឺរ៉ូត្រូវបានព្រមព្រៀងគ្នារវាងភាគីទាំងពីរហើយការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថាជាចំណែងមកជំនួសកន្លែងកីឡាករ Milos Kerkez ដែលកំពុងមានព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹប Liverpool ៕