ក្លឹបមេឃខៀវនឹងបញ្ជូនតារាវ័យក្មេងរបស់ពួកគេទៅ Lyon ជាផ្នែកនៃកិច្ចព្រមព្រៀង

0

យោងតាមការចេញផ្សាយរបស់ ​​L’Equipe បានអោយដឹងថាក្លឹប Manchester City នឹងបញ្ជូនតារាវ័យក្មេងរបស់ពួកគេទៅ Lyon ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករ Rayan Cherki។

របាយការណ៍របស់ពួកគេអះអាងថា James McAtee និង Claudio Echeverri ស្ថិតក្នុងចំណោមបេក្ខភាពដែលអាចផ្លាស់ប្តូរទៅប្រទេសបារាំងសម្រាប់ឆ្នាំនេះ ខណៈដែលវាអាចមានភាពស្មុគស្មាញពេកក្នុងការបញ្ជូនកីឡាករ Oscar Bobb ទៅកាន់ប្រទេសបារាំងដោយសារតែគាត់មានតំណែងមួយនៅក្នុងក្រុម Man City៕