យោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថា CIES Football Observatory បានវាយតម្លៃថាកីឡាករ Yamal គឺមានតម្លៃ ៤០០លានអឺរ៉ូ។ ចំនួនទឹកប្រាក់នោះនឹងបំបែកកំណត់ត្រាពិភពលោករបស់ Neymar ពី Barcelona ទៅ Paris Saint-Germain ហើយ Yamal មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ។
CIES Football Observatory បាននិយាយថា៖ «តួលេខដ៏អស្ចារ្យនេះត្រូវបានផ្សារភ្ជាប់ទៅនឹងទម្រង់លេងដ៏អស្ចារ្យនៅក្នុងអាយុ១៨ឆ្នាំ ក្នុងខែកក្កដា នៅពេលដែលកីឡាករភាគច្រើនសូម្បីតែល្អបំផុតគឺទើបតែចាប់ផ្តើមក្នុងកម្រិតអាជីព»។ តម្លៃរបស់ Yamal ក៏បានកើនឡើងដោយសារកុងត្រាថ្មីរបស់គេ៕