កីឡាករ Heung-min Son ហៀបនឹងឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Tottenham ដែលមានន័យថាគាត់អាចត្រូវបានលក់នៅរដូវក្តៅនេះ ដើម្បីជៀសវាងការបាត់បង់គាត់ដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Tottenham មានឆន្ទៈក្នុងការលក់ Son ប្រសិនបើពួកគេទទួលបាន «តម្លៃផ្ទេរដ៏ធំ» សម្រាប់កីឡាករកូរ៉េខាងត្បូងវ័យ ៣២ឆ្នាំ៕