ក្លឹប Real Madrid ប្រកាសតែងតាំងអ្នកចាត់ការថ្មី

0

ក្លឹប Real Madrid បានប្រកាសតែងតាំងលោក Xabi Alonso ជាអ្នកចាត់ការថ្មីរបស់ពួកគេ ដោយជំនួសកន្លែងលោក Carlo Ancelotti នៅ Bernabeu។

សេចក្តីថ្លែងការណ៍របស់ Real Madrid បាននិយាយថា៖ «Real Madrid CF ប្រកាសថា Xabi Alonso នឹងក្លាយជាអ្នកចាត់ការរបស់ Real Madrid សម្រាប់រយៈពេល ៣រដូវកាល គឺចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។ លោក Xabi Alonso គឺជាវីរបុរសដ៏អស្ចារ្យបំផុតរបស់ Real Madrid និងបាល់ទាត់ពិភពលោក។ ឥឡូវនេះគាត់បានត្រលប់មក Real Madrid វិញក្នុងនាមជាគ្រូបង្វឹកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក បន្ទាប់ពីបានបង្កើតប្រវត្តិសាស្ត្រនៅ Bayer Leverkusen ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ League, Cup និង German Super Cup ក្នុងរយៈពេលបីរដូវកាល»៕