យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករ Kevin De Bruyne បានគិតរួចហើយអំពីទិសដៅបន្ទាប់របស់គាត់ ហើយនឹងចាប់ផ្តើមការពិភាក្សាជាមួយម្ចាស់ជើងឯកអ៊ីតាលី Napoli ចំពោះការផ្ទេរដោយគ្មានតម្លៃខ្លួន។
នេះបើយោងតាមការបញ្ជាក់របស់លោក Matteo Moretto បានអោយដឹងថាក្លឹប Napoli នឹងផ្តល់ជូនកីឡាករវ័យ ៣៣ឆ្នាំនៅកុងត្រារយៈពេល ៣ឆ្នាំ។
ក្នុងរយៈពេលពីរឆ្នាំដំបូងនៃកិច្ចសន្យា កីឡាករសញ្ជាតិបែលហ្ស៊ិកនឹងរកបាន ៦លានអឺរ៉ូក្នុងមួយឆ្នាំ ហើយនៅឆ្នាំចុងក្រោយគាត់នឹងរកបាន ៥លានអឺរ៉ូ៕