ក្លឹប AC Milan មានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ

0

ក្លឹប AC Milan ពិតជាមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ បើយោងតាមការចេញផ្សាយរបស់ ​​Sempremilan បានអោយដឹថាក្លឹបកំពុងប្រឈមនឹងការខាតបង់ដល់ទៅ ២៥លានអឺរ៉ូសម្រាប់របាយហិរញ្ញវត្ថុឆ្នាំនេះ និងការខាតបង់សរុបចំនួន ១០៥លានអឺរ៉ូ ដែលភាគច្រើនដោយសារតែការខកខានប្រាក់ចំណូលចំនួន ៨០លានអឺរ៉ូដោយសារតែមិនបានលេងនៅក្របខ័ណ្ឌ Champions League ។ ឥឡូវនេះ ផ្លូវត្រង់បំផុតក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេអាចជាការលក់ Tijjani Reijnders ដែលជាគោលដៅផ្ទេរសម្រាប់ Manchester City ។

នាយកប្រតិបត្តិ AC Milan លោក Giorgio Furlani និងប្រធានផ្នែកកីឡាដែលនឹងចូលមកកាន់តំណែងថ្មីលោក Igli Tare នឹងផ្តោតលើការបង្កើនប្រាក់ចំណូលរបស់ក្លឹបបន្ទាប់ពីយុទ្ធនាការឆ្នាំ ២០២៤-២៥ ដ៏អាក្រក់របស់ពួកគេ។ ក្លឹប​មាន​ជម្រើស​បី​ដើម្បី​ដោះស្រាយ​ស្ថានការណ៍៖ ទីមួយ​លក់​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដូចជា Reijnders ឬ Rafael Leao; ទីពីរ សង្ឃឹមថាកីឡាករដែលខ្ចីជើងជាមួយនឹងឃ្លាទិញត្រូវបានចុះហត្ថលេខាជាអចិន្ត្រៃយ៍ និងទីបី លក់សមាជិកក្រុមជាច្រើនដែលមិនមែនជាផ្នែកនៃផែនការរបស់ក្លឹប។

ក្លឹប Man City ត្រូវបានរំពឹងថានឹងធ្វើការដាក់សំណើរផ្ទេរសម្រាប់កីឡាករសញ្ជាតិហូឡង់ ប៉ុន្តែវានឹងមិនងាយស្រួលនោះទេ ព្រោះក្លឹប Milan រំពឹងថានឹងទាមទារតម្លៃខ្ពស់សម្រាប់កីឡាកររូបនេះ។ ក្លឹប Milan ត្រូវបាននិយាយថាកំពុងពិចារណាលើសំណើរដែលមានតម្លៃលើសពី ៦៨លានអឺរ៉ូ។ ជាមួយនឹងការចុះកិច្ចសន្យាថ្មីរបស់កីឡាករ Reijnders កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វានឹងកាន់តែពិបាកសម្រាប់ក្លឹប Manchester City ក្នុងការចរចាជាមួយក្លឹប Milan ។

បញ្ហារបស់ AC Milan មិនបញ្ចប់នៅទីនោះទេ។ ក្លឹប Milan ក៏នឹងត្រូវគោរពតាមបទប្បញ្ញត្តិ Financial Fair Play ដែលចែងថាការខាតបង់របស់ក្លឹបមិនអាចលើសពី ៦០លានអឺរ៉ូក្នុងរយៈពេល៣ឆ្នាំ៕