Yamal ជិតក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេក្នុងក្រុម

0

វាជាសប្តាហ៍ដ៏មមាញឹកមួយសម្រាប់គណៈគ្រប់គ្រង់ក្លឹបយក្សកាតាឡាន់ ខណៈដែលពួកគេជិតដល់ការបន្តកិច្ចសន្យាទីបីរបស់ពួកគេ។ ដោយបានបញ្ចប់ការបន្តកុងត្រាសម្រាប់គ្រូបង្វឹក Hansi Flick និងខ្សែបម្រើស្លាប Raphinha ហើយបើយោងតាមការចេញផ្សាយរបស់ FCBN បានអោយដឹងថាកីឡាករ Yamal ឥឡូវនេះជិតក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេក្នុងក្រុមជាមួយនឹងកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ឆ្នាំ។

ដោយសារកីឡាករ Robert Lewandowski រកបាន ៣៣លានអឺរ៉ូក្នុងមួយឆ្នាំ ដូច្នេះកិច្ចសន្យាថ្មីរបស់ Yamal ត្រូវបានកំណត់ថាជាកីឡាករដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់អឺរ៉ុប។ ក្នុងសប្តាហ៍នេះ យុវជនអាយុ ១៧ឆ្នាំ និងអ្នកតំណាងរបស់គាត់ រួមទាំងលោក Jorge Mendes ត្រូវបានគេមើលឃើញថាបានចាកចេញពីភោជនីយដ្ឋាន La Bonaigua ក្នុងទីក្រុង Barcelona អមដោយទីប្រឹក្សាផ្នែកច្បាប់។ លោក Mendes បាននិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅភោជនីយដ្ឋានដោយបង្ហាញថា Yamal គ្រោងនឹងស្នាក់នៅ Barca ។

ពេលចាកចេញពីភោជនីយដ្ឋាន Mendes បានប្រាប់អ្នកយកព័ត៌មានថា៖ «ពិតណាស់គាត់នឹងបន្ត នឹងមិនមានបញ្ហាអ្វីទេ។ គាត់សប្បាយចិត្ត។ គាត់នឹងបន្តក្នុងពេលឆាប់ៗនេះ។ Lamine គឺល្អបំផុតនៅក្នុងពិភពលោក ហើយនឹងក្លាយជាម្ចាស់ពាន Ballon d’Or»។

ការបញ្ចប់កិច្ចសន្យាថ្មីរបស់ Yamal មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបើកនឹងក្លាយជាអាទិភាពដ៏ធំមួយសម្រាប់ក្លឹប ដែលមើលទៅទំនងជាប្រឈមមុខនឹងរយៈពេលដ៏លំបាកមួយទៀតដោយសារបញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ពួកគេ។ លោក Flick ត្រូវបានគេរំពឹងថានឹងលក់កីឡាករមួយចំនួន ដើម្បីអាចចុះឈ្មោះកីឡាករថ្មីចូលបាន ដោយអតីតគ្រូបង្វឹកអាល្លឺម៉ង់ចង់ពង្រឹងក្រុម បើទោះបីជាបានផ្តួលគូប្រជែង Real Madrid ដើម្បីឈ្នះពានរង្វាន់ La Liga ក៏ដោយ។ Barca បញ្ចប់រដូវកាលជាមួយនឹងការប្រកួតជាមួយ Athletic Club នៅយប់ថ្ងៃអាទិត្យ៕