លោក Guardiola បញ្ជាក់យ៉ាងច្បាស់ពីអនាគតរបស់ Walker

0

លោក Pep Guardiola និយាយថា Kyle Walker នឹងមិនជាប់ពាក់ព័ន្ធក្នុងការប្រកួត Club World Cup របស់ Manchester City ចំពេលមានរបាយការណ៍ថាគាត់នឹងចាកចេញពី Etihad ជាអចិន្ត្រៃយ៍។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ «Walker នឹងមិននៅជាមួយយើងនៅ Club World Cup»។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ​ Walker នឹងចាកចេញពី Man City នៅរដូវក្តៅនេះ បន្ទាប់ពីលោក Guardiola បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែការពារស្តាំមិនមែនជាផ្នែកនៃផែនការអនាគតរបស់គាត់ ហើយថា Tino Livramento របស់ Newcastle ឥឡូវនេះគឺជាគោលដៅខ្សែការពារស្តាំលេខមួយរបស់ពួកគេ៕