ក្លឹប Manchester United ត្រូវបានរាយការណ៍ថាសង្ឃឹមថានឹងរៃអង្គាសប្រាក់ចំនួន ១៥០លានផោនក្នុងទីផ្សារដោះដួរកីឡាករ ដោយការលក់លក់កីឡាករល្បី ៗ ៤នាក់នៅរដូវក្តៅនេះ។
បើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប United សង្ឃឹមថានឹងនាំបានប្រាក់ប្រហែល ៩០លានផោនពីការលក់កីឡាករដែលកំពុងខ្ចីជើងនៅក្លឹប Aston Villa កីឡាករ Marcus Rashford, Antony ដែលកំពុងខ្ចីជើងនៅ Real Betis និង Jadon Sancho ដែលខ្ចីជើងនៅ Chelsea។ ប្រភពដដែលបន្ថែមថាក្លឹបបិសាចក្រហមទំនងជាទទួលយកការផ្តល់ជូនប្រហែល ៦០លានផោនសម្រាប់កីឡាករចេញពីសាលាបាល់ទាត់របស់ខ្លួន គឺកីឡាករ Alejandro Garnacho ផងដែរ៕