ក្លឹប Real Madrid ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Enzo Fernandez ដើម្បីយកមកជំនួសកីឡាករ Luka Modric ដែលនឹងចាកចេញពីក្លឹប។
នេះបើយោងតាមការចេញផ្សាយរបស់ Cadenaser បានអោយដឹថាក្លឹប Madrid មានជម្រើសខ្សែបម្រើថ្មីពីរនៅលើរ៉ាដារបស់ពួកគេគឺ Fernandez និងមិត្តរួមជាតិអាហ្សង់ទីន និង Bayer Leverkusen កីឡាករ Exequiel Palacios ។
ការចាប់អារម្មណ៍នេះបានកើតឡើងក្រោយក្លឹបបង្ហាញថាកីឡាករ Modric នឹងចាកចេញនៅរដូវក្តៅនេះ៕